សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោក កៃ តុលា ដែលបរិច្ចាគ ២លានរៀល ដល់រាជរដ្ឋាភិបាល រួមចំណែកប្រយុទ្ធនឹងកូវីត១៩


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណលោក កែ តុលា នាយកប្រតិបត្តិក្រុមហ៊ុន កៃឡា អង្គរដឹកអ្នកដំណើរ ដែលបានបរិច្ចាគថវិកា ២,០០០,០០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩។

គួរបញ្ជាក់ថា លោក កៃ តុលា បានចូលរួមបរិច្ចាកថវិកាចំនួន ២,០០០,០០០លានរៀល ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅ៕