ឯកឧត្ដម ហេង ពិទូ និងសហការីបន្តចុះអប់រំផ្សព្វផ្សាយនូវវិធានការការពារការជំងឺឆ្លងកូវីដ១៩ ក្នុងទីរួមស្រុកទឹកផុស


កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្តកំពង់ឆ្នាំងនិងសហការីបន្តចុះផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងទីរួមស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្នុងនោះឯកឧត្តម ហេង ពិទូ និងសហការី បានណែនាំ អំពីវិធានការ ការពារ ការរីករាលដាល នៃមេរោគ កូវីដ ១៩ ក្នុងពេលលក់ដូរ ប្រកបការងារផ្សេងៗ និងការធ្វើដំណើរ ត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយបានចាក់មេក្រូនិងចែកខិតប័ណ្ណ បិទសារអប់រំ នៅតាមហាងលក់ដូរ និងកន្លែងធ្វើដំណើរ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និងដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ថ្មីនេះ។​

ក្នុងឱកាសនោះដែរ ឯកឧត្ដម ហេង ពិទូ ធ្វើការប្រគល់សម្ភារ:ជូនដល់ ស.ស.យ.ក.ស្រុកទឹកផុស រួមមានៈ ១.ម៉ាស់ ៤០០, ២.ខិតប័ណ្ណ ១០០០សន្លឹក, ៣.បដា ១.៥ម×៤ម ២ផ្ទាំង, ៤.អាកុល ២យួរ និងថវិកា ចំនួន ២០០ ០០០រៀល ដល់ ស.ស.យ.ក.ស្រុក និងឃុំ ផងដែរ។