លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនៅតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិ


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនៅតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិ រួមមាន ប្រាសាទព្រះវិសណ្ណុ ព្រះម៉ែលក្ស្មី និងព្រះម៉ែមហាទេវី អាងទឹក ដែលស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៧ ។
ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឈានទៅរកសុខសន្តិភាព និងមានការអិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យ ព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ។ សមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងពេលនេះ គឺបានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គី ឯកភាព ទាំងពុទ្ធចក្រ ទាំងអាណាចក្រ បង្កើតបានជាកម្លាំងមួយដ៏ធំធេង ក្នុងចំណោមពុទ្ធបរិស័ទ្ធ ប្រជាពលរដ្ឋឈានទៅរួមគ្នាថែរក្សាការពារ លើកកម្ពស់គុណតម្លៃព្រះពុទ្ធសាសនា និងរួមចំណែក ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ហើយព្រះពុទ្ធសាសនា គឺជាសាសនាដែលបានដើរតួយ៉ាងសំខាន់នៅក្នុងសង្គមរបស់យើង ជាយូរលង់ណាស់មកហើយ ព្រះពុទ្ធសាសនាបានប្រមូលផ្ដុំបាននូវកម្លាំងប្រកបដោយសីលធម៌ល្អ ផ្តល់ឲ្យសង្គមទាំងមូល និងបានដិតជាប់ក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរតរៀងមក។
ចំណែកឯព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្រ្តី រួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋដែលមកអំពីទីជិត ឆ្ងាយ បានប្រារព្ធពិធីរាប់បាត្រ និងវេរប្រគេនព្រះសង្ឃចំនួន ៣៣អង្គ តាមបែបប្រពៃណីព្រះពុទ្ធសាសនាជាកិច្ចបង្ហើយបុណ្យ៕