រាជរដ្ឋាភិបាល៖ «ទិវាពលកម្មអន្តរជាតិ ១ឧសភា» ត្រូវរៀបចំក្នុងរូបភាពឈប់សម្រាកតាមផ្ទះ


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។ ក្នុងសារាចរបានណែនាំដល់និយោជក ម្ចាស់សហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ត្រូវរៀបចំទិវាពលកម្មអន្តរជាតិ ១ឧសភា តាមរូបភាពឈប់សម្រាកនៅផ្ទះ ឬកន្លែងដែលបងប្អូនកម្មករស្នាក់នៅ។
 
គូរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ កម្ពុជាតែងរៀបចំប្រារព្ធទិវាពលកម្មអន្តរជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លះ។ ខួបអនុស្សាវរីយ៍លើកទី១៣៤៤ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា ឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោមប្រធានបទ សនិ្តភាព និងការងារសមរម្យ៕