មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍ជួយសង្គ្រោះដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ


ដំណាំស្រូវប្រាំងជួបការខ្វះខាតទឹកប្រមាណ ៥២០ ហិកតា របស់បងប្អូនប្រជាកសិករ ស្ថិតក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង កំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍សង្គ្រោះ ។

ការងារអន្តរាគមន៍សង្គ្រោះដំណាំស្រូវខាងលើនេះ ធ្វើឡើងនៅលើ ០៤ ទីតាំង ៖
– ទីតាំងទី ១ ផ្ទៃដី ចំនួន ១២០ ហិកតា ប្រើប្រាស់ស្ថានីយបណ្តែតទឹក ហ៊ុន សែន ទី ៤៣ ចំនួន ០១ គ្រឿង ។
– ទីតាំងទី ២ ផ្ទៃដី ចំនួន ១៨០ ហិកតា ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម (៦៥ សេះ) ចំនួន ០១ គ្រឿង ។
– ទីតាំងទី ៣ ផ្ទៃដី ចំនួន ១៤០ ហិកតា ប្រើប្រាស់ស្ថានីយបណ្តែតទឹក ហ៊ុន សែន ទី ៤៤ ចំនួន ០១ គ្រឿង ។
– ទីតាំងទី ៤ ផ្ទៃដី ចំនួន ៨០ ហិកតា ប្រើប្រាស់ស្ថានីយបណ្តែតទឹក ចំនួន ០១ គ្រឿង ៕