កិច្ចប្រជុំស្តីពីការគាំទ្រស្រ្តីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧


ព្រឹកថ្ងៃ១៤ កុម្ភៈ ២០១៧ កិច្ចប្រជុំស្តីពី “ការគាំទ្រស្រ្តីជាបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧” ត្រូវបានរៀបចំឡើងដោយគណបក្ស ប្រជាជនកម្ពុជា និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវ ឃួន សុដារី សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា កិច្ចប្រជុំនេះ ដែលមានការគាំទ្រពីគម្រោង UNDP-EU ACES និងគម្រោង FCM/PMI-LED មានគោលបំណងស្វែងយល់ពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់គណបក្ស ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់សិទ្ធិអំណាចដល់ស្រ្តីឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
សមាសភាពចូលរួមសរុប ៦៨ រូប៖ ១.សមាជិកអចិន្រ្តៃយ៍បក្សរាជធានី ខេត្ត ២៥ រូប, ២. គ-៨៥ ៦ រូប, ៣. រដ្ឋសភា ១២ រូប និង សម្ព័ន្ធភាពជាតិ ៨ រូប។