នារសៀលថ្ងៃទី១៤ ខែកម្ភះ ឆ្នាំ២០១៧ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពមហាឧបាសិកា មៀច សំបូរ ដែលបានទទួលមរណៈភាពកាលពីថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៤:១៥នាទី រសៀលក្នុងជន្មាយុ ៨៩ ឆ្នាំដោយរោគាពាធ។
ឆ្លៀតក្នុងឱកាសនោះផងដែរលោកជំទាវក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្ដាយជាទីបំផុត ជាមួយ លោកជំទាវ ឈី នរសីហ៍ និង ឯកឧត្តម ទឹង សុខៃ ព្រមទាំង កូន កូនប្រសារ និងចៅៗ របស់សពមហាឧបាសិកា មៀច សំបូរ ។
លោកជំទាវក៏បានបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។