មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកវាលស្តៅ


ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរជាមួយអ្នកសម្រសម្រួលរបស់គម្រោង Grass-roots ប្រចាំស្ថានទូតជប៉ុន បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការងារសាងសង់ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកវាលស្តៅ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលទើបនឹងបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
សូមរំលឹកជូនថា ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកវាលស្តៅ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការសាងសង់ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយមានទំហំការងារ៖ សាងសង់ទំនប់អាងទឹកប្រវែង ៤៨០ ម៉ែត្រ សាងសង់ផ្លូវភ្ជាប់ទំនប់ប្រវែង ១.៤៥០ ម៉ែត្រ និងសំណង់សិល្បការជាច្រើនកន្លែងទៀត ។ ក្រោយសាងសង់រួច ប្រព័ន្ធនេះ មានសមត្ថភាពផ្តល់ទឹកសម្រាប់បំរើឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ៦១៥ ហិកតា និងស្រូវប្រាំង ចំនួន ១០៥ ហិកតា ៕