អភិបាលខេត្តកោះកុង ទទួលជួបសំណេះសំណាល សំដែងការគួសម ជាមួយប្រធានសេនានុព័ន្ធយោធាជើងគោកថៃ និងប្រធានសេនានុព័ន្ធយោធាជើងទឹកថៃ ប្រចាំរាជធានីភ្នំពេញ


ថ្ងៃចន្ទ ៥ រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបសំណេះសំណាល សំដែងការគួសមជាមួយលោក វរសេនីយ៍ឯក ភិស្ណុ សារធី ប្រធានសេនានុព័ន្ធយោធាជើងគោកថៃ និង លោក វរនាវីឯក វិតថាវ៉ាត់ ស៊ុបផះកាន ប្រធានសេនានុព័ន្ធយោធាជើងទឹកថៃ ប្រចាំរាជធានីភ្នំពេញ ដែលបានអញ្ជើញមកសួរសុខទុក្ខសំណេះសំណាល នៅសាលាខេត្តកោះកុង។