ឯកឧត្តម មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ចំនួន១០៨ គ្រួសារ ក្នុងឃុំម្លូព្រៃមួយ៤៥ គ្រួសារ ឃុំម្លូព្រៃពីរ៣០ គ្រួសារ


សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខា និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជា ពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨ គ្រួសារ ក្នុងឃុំម្លូព្រៃមួយ៤៥ គ្រួសារ ឃុំម្លូព្រៃពីរ៣០ គ្រួសារ ឃុំសងហកែពីរ ៣៣ ស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។ ឯកឧត្តមក៏បានផ្តាំផ្ញើសុំឱ្យថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល ។
-ក្នុងនោះគ្រួសារអាទិភាព ១០គ្រួសារថែម សារុង ១ ភួយ១ ក្រមា១ មុង១ និងថវិកា ២០០,០០០ រៀល។
-ប្រគេនព្រះសង្ឃ អង្ករ២ បេ មី២ កេស ត្រីខ២ យួរ ទឹ២ កេស ទឹកផ្លែឈើ២ កេស ថវិកា ២០០,០០០ រៀលគត់ យាយជីតាជី៤ នាក់ ម្នាក់ៗ២០,០០០រៀលគត់។