ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃ(គ.យ.ក.ស) ប្រជុំពិភាក្សាការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល


នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទីមួយ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានដឹកនាំសហការីមួយចំនួន ប្រជុំពិភាក្សាការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីពិនិត្យលើបញ្ហាមួយចំនួនដែលបណ្តាលអោយមានបញ្ហាកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តកណ្តាល។