ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះជួសជុលទរទឹកស្ថានីយបូមទឹក សំរោងបាក់


នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះជួសជុលទរទឹកស្ថានីយបូមទឹក សំរោងបាក់ ស្ថិតនៅក្នុងឃុំរោងដំរី ស្រុកបាភ្នំ ស្ថានីយនេះយកប្រភពទឹកពីបឹងខ្សាច់សរ មានលទ្ធភាពស្រោចស្រពស្រូវប្រាំង ចំនួន ៣២០ហិកតា ៕