សៀម រាប : នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២០
លោកជំទាវ កុសល ម៉ាលីនដា អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំខ្នារសណ្ដាយ បាននាំយក មួកសុវត្ថិភាព ចំនួន ៧៩មួក (គិតជាវិកា ១,១៨៥ដុល្លា) ដែលជាអំណោយរបស់ ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយឃុំខ្នារសណ្ដាយ មកចែកជូនដល់បងប្អូនយុវជនឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀម រាប ។ ក្នុងនោះ លោកជំទាវក៏បានឧបត្ថម្ភថវិកា ជូនក្រុមការងារគណបក្សឃុំ ស្រុក ក្រុមប្រឹក្សាឃុំ ០៨នាក់ ៤០០,០០០រៀល ,ឧបត្ថម្ភថវិកា ៣០០,០០០រៀល ជូនដល់យុវជន ៣នាក់ សម្រាប់កាត់សម្លៀកបំពាក់យុវជន បន្ថែមទៀត ។ ឈ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានផ្សព្វផ្សាយ នៅច្បាប់ចរាចរណ៍ផ្លូវគោក និង ការការពារ នៃការរីករាលដាល ជំងឺកូវីដ-១៩ ជូនដល់យុវជន ឃុំ ខ្នារសណ្ដាយ ចំនួន ៧៩នាក់ បានយល់ដឹងកាន់តែច្បាស់ និងប្តេជ្ញាអនុវត្តច្បាប់ចរាចណ៍ឱ្យបានជាប់ជាប្រចាំផងដែរ ។
លោកជំទាវ កុសល ម៉ាលីនដា បាននាំយក មួកសុវត្ថិភាព ចំនួន ៧៩មួក ដែលជាអំណោយរបស់ ឯកឧត្ដម សែម សុវណ្ណនី មកចែកជូនដល់បងប្អូនយុវជនឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀម រាប
