ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង និងលោកជំទាវ ចូលរួមសម្ភោធការចាក់បញ្ចាំងខ្សែភាពយន្ត មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ


នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាប និងលោកជំទាវ ចូលរួមសម្ភោធការចាក់បញ្ចាំងខ្សែភាពយន្ត « មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ » ដែលផលិតដោយលោកស្រី Angelina Jolie ដែលជាតារា និងជាផលិតករដ៏ល្បីរបស់ Hollywood នៅព្រះទីលានជល់ដំរី ក្រោមព្រះរាជធិបតី ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរវាជមាតាជាតិខ្មែរ ។ ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវមួយចំនួនពាក់ព័ន្ធសម័យខ្មែរក្រហម ហើយរំឭកអំពីប្រវត្តិដ៏ជូរចត់ នៃរបបវាលពិឃាត ដ៏ខ្មៅងងឹតមួយនោះ ។