នារសៀលថ្ងៃអង្គារ ១២កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ចេីញដឹកនាំ កិច្ចប្រជុំ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីរៀបចំការពារសន្តិសុខ ជូនថ្នាក់ដឹកនាំ និងដាក់វិធានការរក្សាសន្តិសុខសណ្តាប់សាធារណៈនៅទូទាំងខេត្តជូនភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋទូទៅ។ កិច្ចប្រជុំមានការចូលរួមពីសំណាក លោក អភិបាលរងខេត្តនឹងជាប្រធានលេខាធិការដ្ឋានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ មេបញ្ជាការសឹករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តពាក់ព័ន្ធមួយចំនួនទៀត៕
ឯកឧត្ដម សោម ពិសិដ្ឋ អញ្ចេីញដឹកនាំ កិច្ចប្រជុំ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកែប
