ស្វាព្រាមជាថនិកសត្វប្រភេទជិតផុតពូជ


ស្វាព្រាមជាថនិកសត្វប្រភេទជិតផុតពូជ ដែលតែងតែត្រូវបាន ប្រទះឃើញ និងកត់ត្រាដោយក្រុមឧទ្យានុរក្សតំបន់រ៉ាមសារ ស្ទឹងសែននៅរដូវទឹកសម្រក តាមបណ្តោយព្រៃលិចទឹកក្នុងតំបន់។ ជាទូទៅ ចំនួនអតិបរមាននៃសត្វមួយប្រភេទនេះដែលត្រូវបាន កត់ត្រាក្នុងតំបន់រ៉ាមសារថ្មីនេះមានប្រមាណ ១៥ក្បាល ដែលរមែង នៅជាហ្វូងចន្លោះ ៣-៥ក្បាល និងជាប្រភេទទទួលរំញោចខ្លាំង (ងាយនឹងផ្អើល)។ ការបាត់បង់ទីជម្រកធម្មជាតិ បញ្ហាភ្លើងឆេះព្រៃ ការដាក់អន្ទាក់ និងការបរបាញ់សម្រាប់ការធ្វើពាណិជ្ជកម្ម គឺជា កត្តាគំរាមកំហែងខ្លាំងចំពោះមុខរបស់ពួកគេ នាពេលបច្ចុប្បន្ន។
សូមចូលរួមការពារនិងរក្សាវត្តមានពួកគេក្នុងប្រព័ន្ធអេកូទ្បូស៊ីព្រៃលិចទឹកតំបន់រ៉ាមសារស្ទឹងសែន ក៏ដូចជាបឹងទន្លេសាប ទាំងមូល ទាំងអស់គ្នា!!!

សូមអរគុណដល់គម្រោង៖ Ramsar Small Grant ដែលគាំទ្រដល់ សកម្មភាពល្បាត និងពង្រឹងសមត្ថភាពក្រុមការងារល្បាត។

Indochinese Silvered Langur is an endangered mammal species that have been recorded by Stung Sen (SS) Ramsar rangers, particularly at inundated forest habitat. The maximum recorded at this site is around 15 individuals, while its herd rank from 3-5 individuals. It is an active and stimulated monkey, that why it moves out immediately while see people. Habitat loss, inundated forest fire, snaring, and hunting for trading purposes are its current main threats.
Please join us to protect this endangered primate species in the inundated forest ecosystem of SS Ramsar site and Tonle Sap!!!

Thanks Ramsar Small Grant for financial support to build the capacity of rangers in doing law enforcement and biodiversity monitoring.

Text and photos: Tang Punleu/ BirdLife Cambodia

ប្រភព៖​ឋBirdlife Cambodia