សង្កាត់សាលាកំរើក បានចាប់ដំណើរការសាងសង់ផ្លូវបេតុងប្រវែង២១៦ម៉ែត្រ (ផ្លូវខាងកើតភីងផារ៉ាដាយ) ដោយទទួលបានទុនចូលរួមពីពលរដ្ឋ ៥០%


រសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ រដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប បានចាប់ដំណើរការឈូសឆាយសាងសង់ផ្លូវបេតុង ប្រវែង ២១៦ម៉ែត្រ (ផ្លូវខាងកើតភីងផារ៉ាដាយ) ស្ថិតនៅភូមិវត្តដំណាក់ ដែលជាថវិកាមូលនិធិឃុំ សង្កាត់ និងប្រជាពលរដ្ឋតាមដងផ្លូវ 50 បូក 50% ។

គម្រោងសាងសង់នេះ មានរយៈពេល ៣ខែ ហើយបញ្ចប់ការដ្ឋានសាងសង់នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០។
លោក សាម ឡន ចៅសង្កាត់សាលាកំរើក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដូចជា របងផ្ទះ សំយ៉ាប ដើមឈើ ឬផលប៉ះពាល់ផ្សេងៗ សូមធ្វើការរុះរើចេញជាបន្ទាន់ ដើម្បីឱ្យការអនុវត្តគម្រោងនេះទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ។ ម្យ៉ាងទៀតក្នុងអំឡុងពេលសាងសង់ផ្លូវនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ អាធ្យាស្រ័យ ចំពោះការកកស្ទះចរាចរណ៍ទៅមកផងដែរ ។

រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុង សង្កាត់ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងថវិកាផ្ទាល់ខ្លួន និងផលប៉ះពាល់ក្នុងការអនុវត្តន៍គម្រោងឲ្យទទួលបានជោគជ័យ។