ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងអាជ្ញាធរដែនដី ចុះធ្វើការពិនិត្យការដ្ឋានស្តារស្ទឹងក្រាំងពន្លៃ


នៅថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប និងអាជ្ញាធរដែនដី ចុះធ្វើការពិនិត្យការដ្ឋានស្តារស្ទឹងក្រាំងពន្លៃ ត្រង់ភូមិសាស្រ្តចំណុចប្រសព្វរវាងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ស្ទឹងក្រាំងពន្លៃនេះត្រូវបានគោករាក់ដោយអំពើល្មើសជាច្រើនយ៉ាង។
ដោយពិនិត្យឃើញអំពីការលំបាកលើកង្វះខាត់ទឹកសម្រាប់ប្រើប្រាស់ក្នុងខេត្តទាំងបីខាងលើ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការណ៍យ៉ាងជិតស្និតនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF សម្រេចឲ្យ ឯកឧត្តមអនុរដ្ឋលេខាធិការ ដឹកនាំធ្វើការជួសជុលស្តារឡើងវិញលើស្ទឹងក្រាំងពន្លៃមួយនេះ ៕