នាព្រឹកថ្ងៃចន្ទ ០១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅជម្រកគ្រឿងចក្រ ឃ្មួញ និងមូលដ្ឋានម៉ាស៊ីនបូមទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការផ្គត់ផ្គង់ឧបករណ៍បម្រេី ឲ្យការសិក្សាស្រាវជ្រាវតម្រូវការទឹក របស់ដំណាំ នៅមជ្ឈមណ្ឌលសេវាបច្ចេកទេសប្រព័ន្ធធារាសាស្ត្រឧតុនិយម ដោយឯកឧត្តមអគ្គនាយក បានជម្រាបជូនក្រុមការងារ អំពីលក្ខណៈបច្ចេកទេស និងសារៈប្រយោជន៍នៃឧបករណ៍នេះផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក ក៏បានពិនិត្យការងារជួសជុល និងថែទាំម៉ាស៊ីនបូមទឹកចល័តឥណ្ឌា ធុនមធ្យម កម្លាំង៦៥សេះ ព្រមទាំងបានធ្វេីការណែនាំដល់ក្រុមការងារបច្ចេកទេស ដែលប្រចាំការនៅទីនោះ ត្រូវតែយកចិត្តទុកដាក់ និងគោរពឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដេីម្បីឲ្យការងារអន្តរាគមន៍ទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ៕
ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំក្រុមការងារគណៈកម្មាធិការលទ្ធកម្ម (គល) និង (អល) និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់-ទទួល ការផ្គត់ផ្គង់ឧបករណ៍បម្រេី ឲ្យការសិក្សាស្រាវជ្រាវតម្រូវការទឹក
