ឯកឧត្តម ខៀវ មុត បានចូលរួមកិច្ចប្រជុំអនឡាញលើកទី១ ស្តីពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ របស់មហាសន្និបាតសភាតំបន់អាស៊ី (APA)


នៅវិមានរដ្ឋសភា វេលាម៉ោង ២:០០នាទីរសៀល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយមហាសន្និបាតសភាតំបន់អាស៊ី (APA) នៃព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំអនឡាញលើកទី១ ស្តីពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ របស់មហាសន្និបាតសភាតំបន់អាស៊ី (APA) រៀបចំដោយសភាប្រទេសTurkey
កិច្ចប្រជុំបានពិភាក្សាលើ៖
(១) វិធានការទប់ស្កាត់ និងបង្ការការរីករាលដាលជំងឺកូវីដ-១៩ របស់បណ្តាសភាសមាជិកAPA
(២) មធ្យោបាយក្នុងការដំណើរការកិច្ចប្រជុំAPAនាពេលអនាគត និង
(៣) ការអនុម័តសេចក្តីថ្លែងការណ៍ចុងក្រោយរបស់កិច្ចប្រជុំ