ក្រុមការងារលោកជំទាវ បាន ស្រីមុំ រៀបចំចាត់ចែងយកថវិការសម្ដេចក្រឡាហោម ស ខេង ទៅផ្ដល់ជូនគ្រួសារសពចំនួន២ ក្នុងខេត្ដប៉ៃលិន


បន្ទាប់ពីបានទទួលដំណឹងថាមានគ្រួសារសពចំនួន២ ក្នុងខេត្ដប៉ៃលិនបានទទួលមរណភាពលោកជំទាវ បាន ស្រីមុំ បានចាត់អោយក្រុមការងាររៀបចំចាត់ចែងយកថវិការសម្ដេចក្រឡាហោម​ ស ខេង ទៅផ្ដល់ជូនភ្លាមៗ។

ថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដែលបានបាត់បង់សមាជិកក្នុងគ្រួសារ និងបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិការ(200,000៛)របស់សម្តេចក្រឡាហោម ស ខេង ផ្តល់ជូនគ្រួសារសពចំនួន២ នៅស្រុកសាលាក្រៅ និងក្រុងប៉ៃលិន ខេត្ដប៉ៃលិន៕