នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារAនិងB) រាជធានីភ្នំពេញ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម ម៉ាន់ ឈឿន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើសម្ពោធ «មហោស្រពភាសា និងវប្បធ៌មអន្តរជាតិ លើកទី៣» តាមការគោរពអញ្ជើញរបស់អង្គការភាសា និងវប្បធ៌មអន្តរជាតិ (ILCO)។ កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងគោលបំណងបង្កើនភាពជិតស្និទ្ធរវាងសហគមន៌ផ្សេងៗ តាមរយៈសិល្បៈ និងវប្បធម៌ ព្រមទាំងបង្កើនការយល់ដឹងពីសារៈសំខាន់នៃភាពសុខដុមរបស់វប្បធម៌ក្នុងការកសាងសន្តិភាព។