ចំនួនអ្នក Like ក្នុង Page សម្ដេចតេជោមានជាង ១ម៉ឺននាក់ ក្នុង ១ថ្ងៃ


Page HS 26 01 16 2 copy

   ចំនួន Like ក្នុង​ហ្វេសប៊ុក​របស់​ សម្ដេច​តេជោសែន មាន​សន្ទុះ​កើន​ឡើង​ដល់​ជាង ២លាន​នាក់ ហើយ ។

     ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ប្រមាណ​ជាង ១​ម៉ឺន ​ទៅ ២ម៉ឺន​នាក់ ដែល​បាន​ចូល​រួមគាំទ្រ​ក្នុង Page របស់​សម្ដេច​នេះ ។ សម្ដេច​បាន​មានប្រសាសន៍​ថា សម្ដេច​មាន​អារម្មណ៍​ថា​ពលរដ្ឋខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​កាន់​តែ​ខ្លាំង​ មក​លើ​សមត្ថភាព​របស់​សម្ដេច​ ក្នុង​ការ​ដឹកនាំ​ប្រទេស​ នាំ​មក​នូវ​សន្ដិភាព និង​ការ​រីក​ចម្រើន​ពិត​ប្រាកដ ។

     សូម​ជម្រាប​ថា​ Facebook របស់​សម្ដេច​ទើប​បាន​បង្កើត​បាន​ ៤ខែ​មក​នេះទេ ចំនួន​អ្នកចង់ Like​ គាំទ្រ​បាន​ប្រមាណ​ ២លាន ៣០៨នាក់ គិត​ត្រឹម​ម៉ោង​ ៨កន្លះ​យប់​ ថ្ងៃទី២៥​ ខែ​មករានេះ ។​ ចាប់​តាំង​ពី​ថ្ងៃ​បង្កើត​មក Page របស់​សម្ដេច​បាន​ទទួល​នូវ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​ប្រជាជន​វិញ និង​ពេល​ខ្លះ​បាន​ឆ្លើយតប​ទៅនឹង​សំណូមពរ​ធំៗ​របស់​ប្រជាជន​ថែមទៀត។ ទំនាក់ទំនង​រវាង​សម្ដេច និង​ពលរដ្ឋ​ដោយ​ផ្ទាល់​ក្នុង​ហ្វេសប៊ុក គឺ​មាន​ឱកាស​ដោះស្រាយ​ផល​ប្រយោជន៍​ជូនជាតិ និង​ប្រជាជន​បាន​កាន់​តែច្រើន​ឡើងៗ ហើយ​ការ​នៅ​ជាប់​ជា​មួយ​ប្រជាជន​នេះ​ បាន​នាំឱ្យ​សម្ដេច​កាន់តែ​មាន​ព័ត៌មាន​ច្បាស់ កាន់​តែ​លឿន និង​ធ្វើ​ឱ្យ​សម្ដេច​សម្រេចចិត្ត​បាន​ត្រឹមត្រូវ និង​រហ័ស។ សម្ដេច​បាន​បញ្ជាក់​ថា ការ​ប្រើហ្វេសប៊ុក​នេះ គឺ​​ដើម្បី​ដោះស្រាយ​ការងារ មិនមែន​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​នណា​ម្នាក់​ឡើយ ។ ការ​ដោះស្រាយ​របស់​សម្ដេច គឺ​សម្រាប់​ផល​ប្រយោជន៍​ប្រជាជន​រួមទូទៅ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។​

     សម្ដេច​បាន​អំពាវនាវ​ដល់​ប្រជាជន និង​យុវជន​ទូទាំង​ប្រទេស សូម​ចូលរួម​ជាមួយ នឹង​សម្ដេច ដើម្បី​កសាង​សង្គម​ជាតិ​ឱ្យកាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ។