ដោយមានការចិត្តទុកដាក់ជាមួយវិស័យអប់រំ ដែលជាវិស័យមួយមិនអាចខ្វះបាន នៅក្នុងសកម្មភាពអភិវឌ្ឃសហគមន៍ និង សង្គមជាតិទាំងមូលនោះ។ លោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានចុះពិនិត្យសកម្មភាព បង្រៀន និងរៀនរបស់លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស នៅសាលាបឋមសិក្សាតាង៉កទន្លេ ឃុំព្នៅទី២ ដែលបងប្អូនទាំងអស់ធ្លាប់ដឹងហើយថា ជាតំបន់ជួបការលំបាក នៃស្រុកស៊ីធរកណ្ដាល។ ទាំងការខ្វះគ្រូបង្រៀន ខ្វះបន្ទប់រៀន បានធ្វើឱ្យលោកអភិបាលនៃគណៈអភិបាល ស្រុកកាន់តែមានចិត្តអាណិតអាសូរ ដល់ពួកគាត់មួយកម្រិត ថែមទៀត។ ដូច្នេះហើយ នៅថ្ងៃទី ២០ មករា ២០១៦ លោកម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក ចុះសួរសុខទុក្ខជាលើកទី២ និង បាននាំយកសៀវ ប៊ិច ខ្មៅដៃ ទៅចែកជូនដល់សិស្សានុសិស្សចំនួន ១២០នាក់ជាការលើកទឹកចិត្តឱ្យពួកគាត់ខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាទំពាំងស្នងឬស្សីពិតប្រាកដនាពេលអនាគត។ ដោយទឹកចិត្តត្រេកអរ និង រំភើបជាមួយនឹងភាពយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដែលចេះខ្វាយខ្វល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ លោកគ្រូ និង សិស្សានុសិស្ស បានសំដែងនូវការដឹងគុណចំពោះលោកអភិបាលស្រុក និងបានប្តេជ្ញាធ្វើឱ្យសកម្មភាពបង្រៀននិងរៀននៅក្នុងសាលាបឋមសិក្សាតាង៉កទន្លេកាន់តែមានភាពប្រសើរជាងមុន។ ក្នុងនាមថ្នាក់ដឹកនាំមួយរូប ចាំបាច់ណាស់ត្រូវតែដឹងពីសុខទុក្ខ ប្រជាពលរដ្ឋរបស់ខ្លួនឱ្យបានច្បាស់! ហើយដើម្បីបានដឹងពីសុខទុក្ខរបស់ពួកគាត់ច្បាស់ មានតែការចុះជួប ប្រាស្រ័យទាក់ទង សួរសុខទុក្ខផ្ទាល់ជាមួយពួកគាត់!! ដូច្នេះហើយបានជា លោកអភិបាលនៃគណៈអភិបាលស្រុក បានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងៗជាស្រ្តី ដើម្បីសាកសួរសុខទុក្ខ និង ចង់ដឹងពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់ ភូមិឃុំមានសុវត្ថិភាព នៅក្នុងតំបន់ដែលគាត់រស់នៅ ! បានពិភាក្សាអំពីបញ្ហាប្រឈមនានាដែលពួកគាត់បានជួបប្រទះកន្លងមក ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់ ទៅតាមលទ្ធភាពក្នុងនាមជាតំណាងឱ្យរាជរដ្ឋាភិបាល