រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង បានចុះ សួរសុខទុក្ខ និងបាននាំយកថវិការផ្ទាល់ របស់លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ចំនួន ៥០០ដុល្លារអាមេរិក រួមជាមួយ ទឹកសុទ្ធ ទឹកដោះគោឆៅ ទឹកក្រូច ទឹកផ្លែឈើ និងនំ ទៅជូនលោក ឆាយ ឈួង អនុប្រធានការិយាល័យបូក សរុបនិងពិធីការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលមានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ នៅគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលកោគ រាជធានីភ្នំពេញ។