ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយ គ្រូពេទ្យបង្អែកនៅស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ ឯកឧត្តម ចាយ បូរិនតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំនិងជាអនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានអញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយគ្រូពេទ្យនៅមន្ទីពេទ្យបង្អែកខេត្តត្បូងឃ្មុំ នៅថ្ងៃអង្គារ៨កើត ខែស្រាពណ៌ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០។

ឯកឧត្តមចាយ បូរិនបានគូសបញ្ជាក់ថា ស្ថិរភាព និងសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ បានធ្វើឱ្យប្រទេស ជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។

ឯកឧត្តមអ្នកតំណាងរាស្រ្តបាន លើកឡើងថានៅជុំវិញពិភពលោកសឹងថា គ្មានប្រទេស ឬក៏ដែនដីណាមួយគេច ផុតពីជម្ងឺកូវីដ១៩នេះឡើយ ដោយមានអ្នកឆ្លង និងអ្នកស្លាប់ជារៀងរាល់ថ្ងៃ ហើយសូម្បីតែប្រទេសដែល មានវិជ្ជាពេទ្យទំនើបក៏បាន និងកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីជម្ងឺថ្មី មួយប្រភេទនេះ ហើយរហូតមទល់នឹងពេលនេះពិភពលោកមិនទាន់រកថ្នាំព្យាបាល ឬវ៉ាក់សាំងការពារវា ឃើញនៅឡើយទេ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវគោរពនិងអនុវត្តអោយបានខ្ជាប់ខ្ជួននូវគោការណ៍រក្សាគម្លាតសង្គមនិងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាលនិងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការនិងការពារនូវការឆ្លងរីករាលដាលនៃជម្ងឺកូវីត១៩ នៅក្នុងសហគមន៍របស់យើង ។
ការឃ្លាតឆ្ងាយពីក្រុមគ្រួសារមួយរយៈក្នុងអំឡុងពេលធ្វើចត្តាឡឺស័ករបស់ក្រុមគ្រូពេទ្យប្រចាំការគឺជាការលះបង់ផង ជាកាតព្វកិច្ចផង និងការស្ម័គ្រចិត្តផង។ ដូចនេះ គ្រប់សកម្មភាពរបស់យើង ត្រូវមានការលើកទឹកចិត្តចំពោះអ្នកជំងឺ និងគ្រូពេទ្យ. ពិសេសចំពោះគ្រូពេទ្យ រួមទាំងពាក់ព័ន្ធផង ត្រូវមានការទទួលខុសត្រូវខ្ពស់ណាស់ទើបការធ្វើចត្តាឡឺស័កនេះ ទទួលបានជោគជ័យ៕

ក្នុងឱកាសនោះដែរ ឯកឧត្តមចាយ បូរិនក៏បានប្រគល់ជូនប៉ៅអុី អាកុលក្រមា នឹងសៀវភៅ ក្រមង៉ុយ សំរាប់មន្ទីពេទ្យធ្វើចត្តាឡីស័ក្កផងដែរ។