សៀមរាប ៖ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីបិទសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍន៍កុមារតូច ដែលប្រារព្ធឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារអង្គរអេរ៉ា ខេត្តសៀមរាប ដោយមានប្រតិភូជាតិ និងអន្តរជាតិអញ្ជើញចូលរួមសរុបប្រមាណ ៥០០នាក់ ។
ពិធីបិទសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការអភិវឌ្ឍន៍កុមារតូច
