ឯកឧត្តម អ៊ុំ សូថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២០ បានអញ្ជេីញជាអធិបតី ក្នុងកម្មវិធីធ្វេីបទបង្ហាញស្តីពីផលិតផលនិងសេវាកម្ម របស់ធនាគាស្ថាបនា ដែលសហការរៀបចំដោយអគ្គនាយកកិច្ចការទូទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយធនាគារស្ថាបនាភីអិលស៊ី ជូនដល់ថ្នាក់នាំក្រសួង នៅទីស្តីការក្រសួង ។ ក្នុងនោះក៏មានការចូលរួមស្តាប់ពីតញណាងមន្ទីរទាំង២៥ ខេត្តក្រុងតាមរយ:ប្រព័ន្ធOnline ដេីម្បីស្វែងយល់ពីសេវាកម្មនានារបស់ធនាគារ ។
បន្ទាប់ពីលោក លឹម អូន ប្រធាននាយកប្រត្តិបត្តិ ធនាគារស្ថាបនា ភីអិលស៊ី និងមន្ត្រីជំនាញជាន់ខ្ពស់បានលេីកឡេីងពីប្រវត្តិ ភាពរីកចម្រេីន និងសេវាកម្មសម្បូរណ៌បែបរបស់ធនាគារស្ថាបនាភីអិលស៊ី រួចមក ក្នុងនាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ឯកឧត្ដម រដ្ឋលេខាធិការ អ៊ុំ សូថា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រេីនរបស់ធនាគារជាបន្ដបន្ទាប់ តាមរបាយការណ៌ដែលបាលលេីកឡេីង គឺតាំងពីបង្កើតឡេីងដំបូងក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ១៩៩៥ រហូតក្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបានក្លាយជាធនាគារពាណិជ្ជរហូតដល់បច្ចុប្បន្ននេះ ដោយសារមានកិច្ចព្រមព្រៀងនៃការរួមបញ្ចូលគ្នារវាងស្ថាបនាលីមីតធីត ជាមួយធនាគារម៉ារ៉ូហាន់ ជប៉ុន ដែលយេីងអាចចាត់ទុកថា គឺជាភាពជោគជ័យមួយរបស់ធនាគារ ដែលមានដៃគូដ៏ល្អជាមួយជប៉ុន ។ ជាក់ស្តែងយេីងឃេីញតាមរបាយការណ៌ថា៖បច្ចុប្បន្នធនាគារស្ថាបនាមានរហូតដល់១៧០សាខា គ្របដណ្តប់លេី២៥ ខេត្ត ក្រុង និងមានបុគ្គលិករហូតដល់៤ពាន់នាក់។ ធនាគារមានទ្រព្យសកម្ម១.៨ពាន់លានដុល្លារអាមេរិក មានប្រាក់បញ្ញេីពីអតិថិជនប្រមាណ១ពាន់លានដុល្លារអាមេរិក និងបានផ្តល់ឥណទានដល់អតិថិជន ប្រមាណ១.៣៨ពាន់លានដុល្លារអាមេរិក ។ ចំនុចនេះ ឯកឧត្តមរដ្ឋលេខាធិការ អ៊ុំ សូថា បានចាត់ទុកថាជាធនាគារពាណិជ្ជដ៏ធំមួយមានការទុកចិត្តពីអតិថិជនអ្នកផ្ញេីប្រាក់រហូតដល់១ពាន់លានដុល្លារ ហេីយក៏បានប្រេីប្រាស់បញ្ញេីនេះ សម្រាប់ផ្តល់ជាឥណទានបន្តផងដែរ ដោយប្រេីដេីមទុនរបស់ខ្លួនបន្ថែម និងទទួលបានប្រាក់ចំណេញសុទ្ធជិត៤០លានដុល្លារ នៅឆ្នាំ២០១៩ ។
ឯកឧត្តមរដ្ឋលេខាធិការ អ៊ុំ សូថា បានស្នេីសុំផងដែរថា៖ទន្ទឹមនិងភាពរីកចម្រេីនរបស់ធនាគារ ក្នុងកំរិតដំណេីរការប្រតិបត្តិការរបស់ខ្លួនតាមបែបឌីជីថល ទៅហេីយនោះ គឺត្រូវធ្វេីយ៉ាងណា បន្តគិតគូជានិច្ចនូវការបម្រេីសេវាអតិថិជន ឲ្យកាន់តែមានភាពងាយស្រួល រហ័សទាន់ចិត្ត ភាពទុកចិត្ត សុវត្ថភាព និងហ៊ានទទួលខុសត្រូវនូវកំហុសបច្ចេកួេសណាមួយ ។ ដោយឡែកយេីងឃេីញថាធនាគារមានប្រតិបត្តិការបច្ចេកទេសជាមួយដៃគូជាច្រេីន ទាំងក្នុងគ្រឹះស្ថានសាធារណ: និងឯកជន ។ ក្នុងនោះ ជាមួយនិងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផងដែរ សម្រាប់សេវាបង់ប្រាក់របស់អតិថិជនតាមរយ:ទូរសព្ទស្មាតហ្វូន ។ បញ្ហានេះ ឯកឧត្ដមរដ្ឋលេខាធិការ អ៊ុំ សូថា ក៏បានស្នេីឲ្យធនាគារពិនិត្យលទ្ធភាពធ្វេីកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជនដ៏ទៃទៀត ជាពិសេសពិនិត្យលេីការផ្តល់កម្ចី ទៅដល់ប្រតិបត្តិករទឹកស្អាតឯកជន និងបណ្តាសហគ្រាសធនតូចនិងមធ្យម ដែលចង់ពង្រីកផលរបររបស់ខ្លួនផងដែរ ។
សូមបញ្ជាក់ថា៖កិច្ចប្រជុំនេះ ត្រូវបានបញ្ចប់ប្រកបដោយលទ្ធផលផ្លែផ្កា ជាមួយការចោទឆ្លេីយនូវសំណួរស្វែងយល់ជាច្រេីនផងដែរ ។
ឯកឧត្តមរដ្ឋលេខាធិការ អ៊ុំ សូថា អញ្ជេីញជាអធិបតី ក្នុងពិធីធ្វេីបទបង្ហាញស្តីពីផលិតផលនិងសេវាកម្ម របស់ធនាគាស្ថាបនា
