ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស ខេង ចូលរួមរំលែកទុក្ខគ្រួសារសពក្នុងខេត្តប៉ៃលិន


ព្រឹកថ្ងៃទី០៦ខែមីនាឆ្នាំ២០១៧ ដោយ​ទទួលបានដំណឹងមរណភាពបុរសម្នាក់ពី​មូលដ្ឋានភូមិវាល ឃុំសាលាក្រៅ ស្រុកសា​លាក្រៅ ខេត្តប៉ៃលិន និងទទួលបានការណែ​នាំពីលោកជំទាវ បាន ស្រីមុំ ក្រុមការងារ​មូលនិធិសម្តេចក្រឡាហោម ស ខេង​ ខេត្ត​ប៉ៃលិន បាននាំយកអង្ករ៥០kgនិងថវិកា​២០០០០០រៀលទៅចូលរួមរំលែកទុក្ខ​គ្រួសារសពដែលកំពុងមានទុក្ខយ៉ាងក្រៀមក្រំនិងមានការខ្វះខាតជីវភាព ។

ក្នុងឱកាសនោះ ក្រុមការងារ​បាននាំពាក្យ​រំលែកទុក្ខពីឯកឧត្តម អ៊ី ឈាន និងលោក​ជំទាវ បាន ស្រីមុំ ក្នុងនាមសម្តេចក្រឡា​ហោម ស ខេង​ ជូនក្រុមគ្រួសារសព​ដែល​កំពុងមានទុក្ខជាទំងន់ក្នុងការបាត់បង់​សមាជិកគ្រួសារនាពេលនេះផងដែរ ។