រដ្ឋបាលខេត្តបានរៀបចំបិទចរាចរណ៍មួយចំនួនក្នុងក្រុងសៀមរាបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រារព្ធពិធី សម្រាកសៀមរាប


ដើម្បីឱ្យការប្រារព្ធពិធី សម្រាកសៀមរាបប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក រដ្ឋបាលខេត្តសូមធ្វើការបិទចរាចរណ៍មួយចំនួនក្នុងក្រុងសៀមរាបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាផ្លូវមួយចំនួនដូចជា ៖
-ពិធីតាំងពិពណ៌នឹងបិទចរាចរណ៍ពីម៉ោង ០៨:០០នាទី-២១:០០នាទី
-កម្មវិធីជិះកង់កំសាន្ត ផ្សារទឹកនឹងបិទចរាចរណ៍ពីម៉ោង០៩:០០នាទី-២១:០០នាទី
-ផ្លូវមុខវត្តដំណាក់នឹងបិទចរាចរណ៍ពីម៉ោង១២:០០នាទី-២១:០០នាទី
-ផាប់ស្ទ្រីត (PUB STREET) នឹងបិទចរាចរណ៍ពីម៉ោង១៨:០០នាទី-២៤:០០នាទី