ទោះបីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) ត្រូវបានពន្យារពេលទៅឆ្នាំក្រោយក្ដី ក៏កម្ពុជាដែលជាម្ចាស់ផ្ទះបានប្តេជ្ញាចិត្តយ៉ាងមុះមុតក្នុងការរក្សាដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប


ថ្ងៃនេះយើងបានសម្រេចដោយជោគជ័យនូវកិច្ចប្រជុំឧត្ដមមន្រ្តីសម្របសម្រួលអាស៊ី-អឺរ៉ុបដឹកនាំដោយប្រទេសកម្ពុជា ដែលមានការចូលរួមពីឧត្តមមន្ត្រីមកពីសហភាពអឺរ៉ុប និងប្រទេសអាឡឺម៉ង់ដែលជាអ្នកសម្របសម្រួលរបស់ក្រុមអឺរ៉ុប សិង្ហបុរីដែលជាប្រទេសសម្របសម្រួលរបស់ក្រុមអាស៊ាន និងរុស្ស៊ីជាប្រទេសសម្របសម្រួលរបស់ក្រុមប្រទេសអាស៊ីភាគឦសាន្ត និងអាសុីខាងត្បូង។ យើងបានសម្របសម្រួលនូវអត្ថបទចុងក្រោយ នៃ សេចក្តីព្រាងសេចក្តីថ្លែងការណ៏រដ្ឋមន្រ្តីអាស៊ី-អឺរ៉ុបស្តីពីជំងឺកូវីដ-១៩ ដែលនឹងត្រូវអនុម័តដោយរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសកម្ពុជា (ម្ចាស់ផ្ទះ) និងអ្នកសម្របសម្រួលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ។
Although the 13th ASEM Summit (ASEM13) has been postponed to next year, Cambodia, as the Host, is committed to keep the ASEM process alive. Today, we have successfully concluded the ASEM SOM Coordinators’ Meeting, chaired by Cambodia and participated by SOM Leaders from the EU and Germany as Coordinators of the European Group, Singapore as Coordinator of the ASEAN Group and Russia as Coordinator of the NESA Group. We managed to finalize the text of the ASEM Ministerial Statement on Covid-19 to be adopted by the Foreign Ministers of Cambodia (the Host) and Regional Coordinators of the ASEM13.