ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមសភាជាតិអាយប៉ាកម្ពុជា និងមន្ត្រីជំនាញ បានអញ្ជើញចូលរួមប្រជុំត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ ដែលនិងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference) ដែលផ្សាយចេញពីប្រទេសវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
កិច្ចប្រជុំត្រៀមនេះ ប្រារព្ធធ្វើឡេីងនៅសាលបាយ័ន នៃវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។