ក្រសួងរ៉ែ បើកសិក្ខាសិលាផ្សព្វផ្សាយពីដំណើរការ នៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ


នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ សិក្ខាសិលាផ្សព្វផ្សាយដែលរៀបចំដោយក្រសួងរ៉ែ និងថាមពល បានរៀបចំឡើងនៅខេត្តកំពង់ស្ពឺ ក្រោមអធិបតី ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងលោក ព្រុំ វណ្ណៈ អភិបាលរងខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

សិក្ខាសិលានេះមានគោលបំណងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងពាក់ព័ន្ធ និងម្ចាស់ក្រុមហ៊ុនអាជីវកម្ម ខ្សាច់សំណង់ ថ្ម រណ្តៅដី។ល។ ចំពោះដំណើរការ នៃការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ ក៏ដូជាការធ្វើប្រតិភូកម្មមុខងារ ក្នុងការផ្តល់សេវារដ្ឋបាលពាក់ព័ន្ធ និងផ្តល់បណ្ណធនធានរ៉ែ សម្រាប់ប្រតិបត្តិការរ៉ែមានលក្ខណៈជាសិប្បកម្ម និងខ្នាតតូចដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ វិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារធនធានរ៉ែ ពីការប្រើប្រាស់ធនធានរ៉ែសំណង់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ៕