ឯកឧត្តម ជា សុមេធី៖ ការចុះមូលដ្ឋាន គឺជាកិច្ចការមួយដ៏សំខាន់ ដែលលោកតែងតែយកចិត្តទុកដាក់ជាពិសេស


ជាលើកដំបូងនៃការអនុវត្តកិច្ចការនេះ ឯកឧត្តមអភិបាលខេត្តបានអញ្ជើញ ចុះទៅស្រុកស៊ីធរកណ្ដាល ដែលជាស្រុកមួយមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង អភិបាលរង ប្រធានមន្ទីរ និងលោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុក បានចូលពិនិត្យ ទីតាំងភូមិសាស្រ្ត ១/ រមនីយដ្ឋានប្រសាទព្រៃដើមស្រុក ស្ថិតក្នុងឃុំព្រៃទឹង ២/ ការដ្ឋានសាងសង់ផ្លូវ និង ស្ពានចាស់ទ្រុឌទ្រោមស្ថិតក្នុងឃុំរំលេច ៣/ អាគារសាលាបឋមសិក្សាចាស់ទ្រុឌទ្រោមស្ថិតក្នុងឃុំល្វេ ៤/ ស្ពានឈើឆ្លងកាត់ទន្លេតូច ផ្សារព្រែកសណ្ដែកស្ថិតក្នុងឃុំព្រែចង្ក្រាន។ ៥/ កន្លែងបូមទឹកស្រោចស្របស្រូវប្រាំងប្រមាណជាង ៤០០ហិកតា ជាចំណងដៃនៃការចុះមូលដ្ឋានលើកដំបូង ផ្លូវក្រាលក្រួសក្រហម ប្រវែង ៣៧៥០ម ពីចំនុចស្ពានកូនទ្រាឃុំព្រៃដើមថ្នឹង ដល់ប៉ុស្តិ៍រដ្ឋបាលឃុំរំលេច និង សំណង់ស្ពានបេតុងថ្មីប្រវែង ១៨ម (ជំនួសស្ពានចាស់សម័យប៉ុលពត ឆ្នាំ១៩៧៧) នឹងត្រូវអនុវត្តដោយកងវិស្វកម្មក្នុងឆ្នាំ ២០១៦។ លោក ម៉ននី បណ្ឌិត អភិបាលស្រុកវ័យក្មេង បានរាយការណ៍ពីកិច្ចការដឹកនាំរដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការងារផ្សេងៗ ក្នុងស្រុកស៊ីធរកណ្ដាល… តាមរយៈសកម្មភាព និង អំណោយដ៏ថ្លៃថ្លាខាងលើនេះ អាជ្ញាធរ មន្រ្តីរាជការ និង ប្រជាពលរដ្ឋក្នុងស្រុកស៊ីធរកណ្ដាលទាំងអស់មានចិត្តសប្បាយរីករាយឥតឧបមារ និង បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាលខេត្ត និងលោក ម៉ននី បណ្ឌិត អភិបាលស្រុកវ័យក្មេងដែលបានយកចិត្តទុកដាក់ចំពោះស្រុកស៊ីធរកណ្ដាលជាស្រុកអាទិភាពមុនគេ!!
Chea Somethea 31-1-2016 (2)            Chea Somethea 31-1-2016 (3)
Chea Somethea 31-1-2016 (4)             Chea Somethea 31-1-2016 (5)
Chea Somethea 31-1-2016 (6)              Chea Somethea 31-1-2016 (7)
Chea Somethea 31-1-2016 (8)                   Chea Somethea 31-1-2016 (10)