សម្តេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ដ្រីរាជការ នៅក្រុងកំពង់ឆ្នាំង


កាលពី​ព្រឹកថ្ងៃទី៣០  ខែមករា ឆ្នាំ២០១៦ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្ត ខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រី្ដរាជការ ប្រមាណ ១៦០០នាក់ នៅក្រុងកំពង់ឆ្នាំង ក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្ដនិងយកចិត្ដទុកដាក់ពីសុខទុក្ខពីជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង តែងតែបានយកចិត្តទុកដាក់ជានិច្ច និងគិតគួរពីសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួម​ចំណែកយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍន៍ឱ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ សម្តេច បានចូលរួមកសាង នូវសមិទ្ធផលនានាជាច្រើននៅតាមបណ្ដា ខេត្ត ស្រុក ខណ្ឌ  គ្រប់ភូមិ  សហគមន៍ ដើម្បីផ្តល់សេចក្ដិសុខ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រកបកមុខរបផ្សេងៗបានស្រួល  និងការរស់នៅដោយសុខដុមរមនា។
ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីរាជការត្រូវយកចិត្ ដទុកដាក់ពីជីវភាព និងចូលរួមលើកកម្ពស់ សុខភាព ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានទាំងអស់គ្នា។
សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ ប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និង ការអភិវឌ្ឍន៍គ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថិរភាពនយោបាយ ពន្លត់ សង្រ្គាមរាំរ៉ៃបាន ទាំងស្រុងនៅកម្ពុជា៕
Kong Samol 1-2-20161 (1)              Kong Samol 1-2-20161 (2)
Kong Samol 1-2-20161 (3)              Kong Samol 1-2-20161 (4)