សម្តេចក្រឡាហោម ស ខេង ប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦


ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃ មានរៀបចំពិធី ប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវជា អគ្គនាយក អគ្គនាយករង ឯកឧត្តម អស់លោកជា អភិបាលគណៈអភិ បាលខេត្ត ស្នងការ ស្នងការរងរាជធានី ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។