មន្ត្រីជំនាញតំណាងក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារសាងសង់ប្រឡាយមេរលាំងជ្រៃខាងត្បូង


ព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧ មន្ត្រីជំនាញតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពការងារសាងសង់ប្រឡាយមេរលាំងជ្រៃខាងត្បូង (ជំហានទី ២) ប្រវែង ១០.៧០០ ម៉ែត្រ ស្ថិតក្នុងស្រុកសំរោងទង និងស្រុគងពិសី ខេត្តកំពង់ស្ពឺ ៕