ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ដូចបានដឹងស្រាប់ហើយថា មន្ត្រីអាដហុក ៤ រូប មានការពាក់ពន្ធនឹងបទល្មើសសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ដែលតុលាការមានភស្តុតាង និងឯកសារសំរាប់ដាក់បន្ទុករួចហើយ ហើយដែលតុលាការកំពុងដំណើរការរឿងក្តីតាមនីតិវិធី ។ដូច្នេះបញ្ហានេះ គួរទុកឲ្យតុលាការដំណើរដោយរលូន ដោយមិនមានឧបសគ្គ នោះទើបរឿងក្តីអាចឆាប់ចប់ ។
ឯកឧត្តម បានបន្តថា ការអំពាវនាវណាមួយ ដើម្បីឲ្យមានការដោះលែង ដោយមិនឆ្លងកាតមនីតិវិធីរបស់តុលាការ គឺជាការជ្រៀតជ្រែងចូលក្នុងតួនាទី និងឯករាជ្យភាពរបស់តុលាការ ដែលអាចហៅថា ចង់នាំមកនូវវប្បធ៌មនិទណ្ឌភាពមកអនុវត្តជំនួស នីតិរដ្ឋ ។