ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ដឹកនាំមន្ត្រីបច្ចេកទេស CISIS ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រកីចក


ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តមសាស្ត្រាចារ្យ លឹម ពុយ ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស CISIS (Cambodian Information System on Irrigation Schemes) របស់ក្រសួង សហការជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះពិនិត្យ និងប្រមូលចងក្រងទិន្នន័យសារពើភ័ណប្រព័ន្ធធារាសាស្ត្រកីចក ដែលជាប្រព័ន្ធធារាសាស្ត្រដ៏ធំមួយ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៥០.០០០ ហិកតា ក្នុងស្រុកក្រុង ចំនួន ០៦ នៃខេត្តស្វាយរៀង គឺស្រុករមាសហែក រំដួល ស្វាយទាប កំពង់រោទ៍ ចន្ទ្រា ក្រុងស្វាយរៀង និងក្រុងបាវិត ៕