ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ត្រៀមរៀបចំវេទិកាសាធារណៈនៅក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នាសាលាខេត្តប៉ៃលិន នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំរវាងក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តប៉ៃលិន ដើម្បីត្រៀមរៀបចំវេទិកាសាធារណៈប្រចាំក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ស្អែកនេះ។

សូមបញ្ជាក់ថា តាមរយៈវេទិកាសាធារណៈ គឺបានផ្សាភ្ជាប់រវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីបានស្តាប់ សម្របសម្រួល ឆ្លើយតប និងដោះស្រាយនូវក្តីកង្វល់នានារបស់ប្រជាពលរដ្ឋដែលបានជួបប្រទះបញ្ហាប្រឈមកន្លងមក នៅនឹងកន្លែង។