សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណលោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងឧកញ៉ា ង៉ូវ ស៊្រុន ចំពោះជំនួយជាថវិកា១០ម៉ឺនដុល្លារ សម្រាប់ជួយសំរាលផលវិបាកដោយសារទឹកជំនន់


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះលោកជំទាវឧកញ៉ា ង៉ូវ ម៉ុច និងឧកញ៉ា ង៉ូវ ស៊្រុន ដែលបានផ្តល់ជំនួយថវិកា១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយសំរាលដល់ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ដែលកើតចេញមកពីគ្រោះធម្មជាតិ នាពេលបច្ចុប្បន្ននេះ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំតែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅ ដោយសារគុណធម៌ដ៏ថ្លៃថ្លារបស់ជនរួមជាតិយើង ដែលជានិច្ចកាលតែងតែ បង្ហាញនូវសប្បុរសធម៌ និងសាមគ្គីធម៌ជួយគ្នាទៅវិញទៅមក នៅក្នុងគ្រាមានអាសន្ន។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះជំនួយជាថវិកាចំនួន 100,000 (មួយរយពាន់) ដុល្លារអាមេរិក ដែល លោកជំទាវឧកញ៉ា និងឯកឧត្តមឧកញ៉ា បានផ្តល់ជាកិច្ចជួយសំរាលដល់ការដោះស្រាយផលវិបាកដោយសារទឹកជំនន់ដែលកើតចេញមកពីគ្រោះ ធម្មជាតិនាពេលបច្ចុប្បន្ននេះ។

សូមលោកជំទាវឧកញ៉ា និងឯកឧត្តមឧកញ៉ា បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»