ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹកចុះត្រួតពិនិត្យការងារជីកប្រឡាយ ចំនួន ០១ ខ្សែ


ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យការងារជីកប្រឡាយ ចំនួន ០១ ខ្សែ ប្រវែង ១.៥០០ ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកដល់ដីស្រែកសិករប្រមាណ ៣៥០ ហិកតា នៅក្នុងឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
ការងារជីកប្រឡាយខាងលើនេះ បានចាប់ផ្តើមកាលថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់នៅដើមខែមេសា ខាងមុខ ៕