ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៅស្រុកប្រចាំឆ្នាំ២០២០ និង លើកទិសដៅអនុវត្តបន្ត


កំពង់ឆ្នាំងៈពិធីនេះបានប្រព្រឹត្តនារសៀលថ្ងៃទី២០ នៅសាលប្រជុំសាលាស្រុកកំពង់ត្រឡាច ក្រោមអធិបតីភាពលោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារ លោកលោកស្រីក្រុមការងារថ្នាក់ខេត្ត ស្រុកចូលរួមផងដែរ ។

លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានមាន
ប្រសាសន៍អោយដឹងថាៈតាមរយៈការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រ
ឡាចរដ្ឋបាលស្រុកបានធានាសុខសន្តិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អនិងដោះស្រាយបញ្ហាប្រឈមបានចំគោលដៅនិងតម្រូវការ របស់ប្រជាពលរដ្ឋ។ ជាពិសេសជម្រុញការអភិវឌ្ឍមូលដ្ឋានដើម្បីឆ្លើយតបនិងសំណូមពរផ្សេងៗដែលជាអាទិភាពតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។
ចំពោះបញ្ហាអាទិភាពមិនទាន់ដោះស្រាយរដ្ឋបាលស្រុកបន្តដោះស្រាយតាមជំនាញនីមួយៗជូនប្រជាពលរដ្ឋអោយទាន់ពេលវេលាស្របតាមនិតិវិធីច្បាប់ និង ពង្រឹកការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកជំទាវ ម៉ាត់ ម៉ារ៉ា បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារទាំងអស់បានសហការគ្នាក្នុងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាបានចំបញ្ហានិងតម្រូវការដែលជាអាទិភាពចាំបាច់ជូនប្រជាពលរដ្ឋ។

លោកជំទាវ ម៉ាត់ ម៉ារ៉ា ក៏បានជម្រុញដល់អង្គភាពពាក់ព័ន្ធសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ពង្រឹងការរៀបចំនិតិវិធីស្របច្បាប់ស្នើសំុទៅថ្នាក់លើបន្តដោះស្រាយបញ្ហាដែលនៅសេសសល់ជូនប្រជាពលរដ្ឋអោយបានទាន់
ពេលវេលាតាមតួនាទីនិងភារកិច្ចជំនាញតាមវិស័យរៀងៗខ្លួនដែលរាជរដ្ឋាភិបាលប្រគល់អោយ៕