ស្រូវពូជចំនួន៣២០តោន បានផ្តល់ជូនដល់ប្រជាកសិករចំនួន៣២០០គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខេត្តកំពង់ចាម


ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងខេមរ:ភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ និង​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានអញ្ជេីញ​ចូលរួមពិធីសំណេះសំណាល និងចែកពូជស្រូវ ជូនប្រជាកសិករចំនួន ៣២០០ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដែលនឹងធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ​ ខេត្ត​កំពង់ចាម​។
On 12 November 2020, H.E. Gen. Hun Manet, Commander of the Royal Cambodian Army, accompanied by H.E. In Chanda, Kampong Cham Provincial Governor, distributed the rice seeds to 3200 flood victim families in Chrey Vean Commune, Prey Chhor district, Kampong Cham province.