សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង ប្រគល់ផ្ទះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អតីតយុទ្ធជនចំនួន២១ខ្នង


បាត់ដំបង៖ ក្រៅពីយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយសចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះជីវភាព និងកិត្តិយស អតីតយុទ្ធជននិងយោធិនចូលនិវត្តន៍ តាមរយៈការគិតគូរ ពីសុខទុក្ខ ការលើកទឹកចិត្តនិងការឧបត្ថម្ភផ្សេងៗជាច្រើនទៀត។
ជាក់ស្តែងនៅក្នុងដំណើរនៃការបំពាក់ឋានន្តរស័ក្ត ជូននាយទាហានដែលបានចូលបម្រើកងទ័ពក្នុងនិងមុនឆ្នាំ១៩៧៩ចុះ ដើម្បីជាការតបស្នងសងគុណចំពោះគុណបការៈរបស់យោធិនជំនាន់មុន ដែលបានលះបង់និងចូលរួមបម្រើជាតិមាតុភូមិ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រគល់ផ្ទះចំនួន៣ខ្នងដល់អតីតយុទ្ធជននៅក្នុងស្រុកថ្មគោល និងស្រុកបាវិល ខេត្ត បាត់ដំបងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃកងយោធពលខេមរៈភូមិន្ទ ក្រុមការងារ សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង អជ្ញាធរ អតីតយុទ្ធជន និងប្រជាពលរដ្ឋផងដែរ។