អភិបាលខេត្តសៀមរាប រៀបចំ ពិធីលាងសាយភោជន៍ជូន អនុប្រធានគណៈកម្មាធិការអចិន្ត្រៃ នៃសភាប្រជាជនចិន


ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀម រាបបានរៀបចំ ពិធីលាងសាយភោជន៍ជូន ឯកឧត្តម ឆិន ឆាងជឺ ( Chen Changzhi ) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃ នៃសភាប្រជាជនចិនទូទាំងប្រទេស និងសមាជិកប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប។
ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម ជូនពរឲ្យការស្នាក់នៅ និងបំពេញទស្សនកិច្ចរបស់ឯកឧត្តម ប្រធានប្រតិភូ និងសមាជិកទាំងអស់ទទួលបានជោគជ័យ និងសូមឲ្យដំណើរនិវត្តន៍ទៅកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពកុំបីខាន។