នាព្រឹកថ្ងៃច័ន្ទទី៣ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម យង់ សែម ឯកឧត្តម ខៀវ មុត និងលោកជំទាវ ពុំ ស៊ីចាន់ សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗ នៃមហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៣៦ នៅប្រទេសបង់ក្លាដេស រួមមាន ១. កិច្ចពិភាក្សាលើប្រធានបទបន្ទាន់ Emergency Item ២.កិច្ចពិភាក្សាទូទៅ នៃអង្គមហាសន្និបាត ៣. កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី១ ពិភាក្សាលើសេចក្តីព្រាាងសេចក្តីសម្រេចស្តីពីតួនាទីសភាក្នុងការទប់ស្កាត់ការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ ៤. កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ពិភាក្សាអំពីការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចអំពីការលើកកំពស់កិច្ចសហប្រតិបត្តការអន្តរជាតិក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈបរិយាប័ន្នហិរញ្ញវត្ថុរបស់ស្រ្តីក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ៥. កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ ពិភាក្សាអំពី ការចែករំលែកនូវពហុភាពរបស់យើង ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី២០ នៃសេចក្តីប្រកាសជាសកលស្តីពីលទ្ធិប្រជាធិបតេយ្យ និង ៦. ប្រជុំក្រៅផ្លូវការជាមួយគណៈប្រតិភសភាជប៉ុនស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តការ និងទំនាក់ទំនងទ្វេភាគី។
កិច្ចប្រជុំសំខាន់ៗ នៃមហាសន្និបាតសហភាពអន្តរសភា IPU លើកទី១៣៦ នៅប្រទេសបង់ក្លាដេស
![](https://www.cpp.org.kh/wp-content/uploads/2017/04/201704-1-175-768x574.jpg)