លោកស្រី សឹង មុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យទី១ បានដឹកនាំកម្លាំងចុះជួយរុះរើបន្ទប់ស្នាក់នៅរបស់ប្រជាជននៅក្រោមស្ពានស្ទឹងមានជ័យ


ព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០លោកស្រី សឹងមុំ ចៅសង្កាត់ស្តីទី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បានដឹកនាំកំលាំងមានសមាជិកក្រុមប្រឹក្សាសង្កាត់ ប្រជាការពារ មេភូមិ ប្រធានសហគមន៍ បន្តចុះជួយរុះរើបន្ទប់ស្នាក់នៅ ក្រោមស្ពានស្ទឹងមានជយ័ អញ្ជើញបងប្អូន ទៅរស់នៅលើដីឡូត៍ថ្មី ដែលសាលាក្រុងបានចែកជូននៅក្បែរនោះផងដែរ ក្នុងមួយគ្រួសារបាន ៤ម គុណ ៦ម….៕