ក្រសួងសុខាភិបាលសូមអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សូមអញ្ជើញទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ថ្មី


ក្រសួងសុខាភិបាលសូមអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាដែលបានរកឃើញវិជ្ជមានវីរុសកូវីត-១៩ ថ្មី មានដូចជាអ្នកប៉ះពាល់នៅផ្សារអុីអន១ សាលារៀនមួយចំនួននិងកន្លែងផ្សេងៗដែលប៉ះពាល់ជាមួយអ្នកជំងឺនៅក្នុងរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តសៀមរាបជាដើម សូមអញ្ជើញទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ដែលបន្តធ្វើនៅថ្ងៃនេះទៀតតាមទីតាំងបរិវេណផ្សារអុីអន១ បរិវេណក្រសួងមហាផ្ទៃ បរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត(សម្រាប់សិស្សសាលានិងលោកគ្រូអ្នកគ្រូ)ដែលពាក់ព័ន្ធ នឹងនៅពន្ធនាគារព្រៃស (សម្រាប់អ្នកពាក់ព័ន្ធកន្លែងនោះ) ហើយក្រសួងអាចធ្វើនៅកន្លែងផ្សេងៗទៀតទៅតាមការចាំបាច់ផងដែរ ដែលតេស្តនេះមានធ្វើទៅតាមថ្ងៃដូចតទៅ ÷
-លើកទី ១ ធ្វើថ្ងៃទី ២៩ ខែវិច្ឆិកានៅបន្តធ្វើនៅថ្ងៃទី ៣០ខែវិច្ឆិកាឆ្នាំ ២០២០
-លើកទី២ ធ្វើនៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ ២០២០
-លើក ទី៣ ធ្វើថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០