ឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅយោធភូមិភាគទី៥ទិសបន្ទាយមានជ័យ


ព្រឹកថ្ងៃទី០៦ខែមេសាឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពកខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៏ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធក្នុងកងឯកភាពមួយចំនួនដែលឈរជើងនៅយោធភូមិភាគទី៥ទិសបន្ទាយមានជ័យនិងយោធិនពិការនៅមណ្ឌលអភិវឌ្ឍន៏យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ដោយប្រមូលផ្តុំពិធីនៅមណ្ឌលអភិវឌ្ឍន៏យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ។